សេអ៊ូល ៖ មន្រ្តីយោធាកំពូល របស់សហរដ្ឋអាមេរិកបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរារាំងការបង្កហេតុ។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការ ចំរុះសហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ផងដែរថា រដ្ឋកុម្មុយនិស្តនេះអាច នឹងបង្កនូវការបង្កហេតុខាងយោធា ប៉ុន្តែបានលើកឡើងថា សម្ព័ន្ធមិត្តត្រៀមខ្លួនជាស្រេច និងមានសមត្ថភាព ក្នុងការដោះស្រាយជាមួយ នឹងការបង្កហេតុណាមួយ ។
មេដឹកនាំយោធាកំពូលអាមេរិក បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយវិទ្យាស្ថាន Brookings ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនថា “វាក៏ជាការពិតផងដែរ ដែលកូរ៉េខាងជើង បានជំរុញការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបញ្ចូននុយក្លេអ៊ែរ របស់ពួកគេ”៕
ដោយ ឈូក បូរ៉ា