ព័ត៌មានអន្តរជាតិ

រ៉ុក្កែតផ្កាយរណប SpaceX ហោះហើរកម្ពស់ជិត១៥គ.ម លើអាកាស នៃការធ្វើតេស្តិ៍រយៈពេលកម្ពស់ដំបូង នៅចុងសប្តាហ៍នេះ

អាមេរិក ៖ យោងតាមសម្តី លោក Elon Musk ថា គ្រាប់រ៉ុក្កែតផ្កាយរណប Starship យក្សមានប្រវែង ១២១ម៉ែត្រ របស់ផ្កាយរណប SpaceX នឹងហោះហើរបាន រយៈពេលកម្ពស់១,៣គីឡូម៉ែត្រ ចូលទៅក្នុងអាកាស នៅចុងសប្តាហ៍នេះ ប៉ុន្តែវាមានឱកាសមួយ ក្នុងចំណោម៣ ដែលវានឹងធ្លាក់ដោយការគាំង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

យន្តអវកាសដឹកទំនិញធុនធ្ងន់ ២ដំណាក់កាល ទៅគន្លងបានចាប់ផ្តើម អភិវឌ្ឍន៍ តាំងពីឆ្នាំ ២០១២ ហើយអាចនាំមកនូវតម្លៃ ជាមធ្យមនៃការដាក់ ឲ្យដំណើរការចាប់ពី៥១លានដុល្លារ ទៅត្រឹមតែ២លានដុល្លារ ។ នៅទីបំផុតការសាកល្បងចុងក្រោយ និងមានមហិច្ឆិតា បំផុតរបស់កាំជ្រួចរហូតមកដល់បច្ចុប្បន្ន វានឹងហោះឡើង លើអាកាសរហូតដល់ ៩ ម៉ាយល៍ដែលខ្ពស់ជាងកម្ពស់ នៃការហោះហើររបស់យន្តហោះភាគច្រើន បន្ទាប់មកត្រលប់មកចុះចតវិញ ដោយសុវត្ថិភាព នៅកន្លែងអភិវឌ្ឍន៍ SpaceX Boca Chica នៅរដ្ឋតិចសាស់។
ទោះយ៉ាងណា លោក Elon Musk បានរសេរលើ tweet ថា អ្វីៗជាច្រើនចាំបាច់ត្រូវ ទៅដើម្បីឲ្យវាចុះចត នៅលើដីរឹងមាំដែលផ្តល់ឲ្យការចុះចត នូវឱកាសមួយក្នុងចំណោម ឱកាស៣នៃការកើតឡើង ដូចបានគ្រោងទុក ។ ក្រុមហ៊ុន SpaceX សង្ឃឹមថា នឹងប្រើប្រាស់ផ្កាយរណប ដើម្បីនាំអ្នកដំណើរទៅភពព្រះច័ន្ទ និងភពព្រះអង្គារ ដោយលោក Musk ណែនាំថា ការហោះហើរគ្មានមនុស្ស បើកដំបូងទៅកាន់ភពព្រះអង្គារអាចនឹងកើតឡើង ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះ ។

មិនមានកាលបរិច្ឆេទ ឬពេលវេលាជាក់លាក់ណាមួយ ត្រូវបានកំណត់សម្រាប់ការហោះហើរ ការធ្វលើតេស្តិ៍ដែលមានជាបន្តបន្ទាប់ នៃការធ្វើតេស្តិ៍ភ្លើងឋិតិវន្តនោះឡើយ ប៉ុន្តែគេរំពឹងថា នឹងមាននៅមុនចុងសប្តាហ៍នេះ ៕ដោយ៖លី ភីលីព

Most Popular

To Top