ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ទឹកលាងសម្អាតដៃ គ្មានជាតិអាល់កុល មានប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគ ដូចទឹកមានជាតិអាល់កុល

អង់គ្លេស ៖ ចាប់តាំងពីមានជំងឺ រាតត្បាត នៃមេរោគ COVID-19 ធ្វើឲ្យមនុស្សជាតិ មានការភ័យខ្លាចនោះ អ្នកជំនាញបានជំរុញ ឲ្យសាធារណៈជនប្រើទឹកលាងដៃ ដែលមានជាតិអាល់កុល យ៉ាងហោចណាស់ ៦០ភាគរយ ដើម្បីសម្លាប់មេរោគ ដែលមានផ្ទុកវីរុស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប៉ុន្តែការស្រាវជ្រាវថ្មីបង្ហាញ ពីជម្រើសផ្សេងសម្រាប់ទឹកលាងដៃ ដែលគ្មានជាតិអាល់កុលក៏មានប្រសិទ្ធភាព ក្នុងការសម្លាប់វីរុសដែរការសិក្សាមួយ ពិនិត្យទៅលើផលិតផលទឹកថ្នាំលាងដៃ Sanitiser ចំនួន៤មិនមានផ្ទុកជាតិអាល់កុលបានរកឃើញថា មាន៣បានសម្លាប់មេរោគ ៩៩,៩ ភាគរយក្នុងរយៈពេល ១៥ នាទី ។

អ្នកស្រាវជ្រាវបានប្រៀបធៀប ប្រសិទ្ធភាពនៃសារធាតុក្លូនិកក្លរ្យូម ត្រូវបានប្រើជាទូទៅក្នុងទឹកអនាម័យដៃ គ្មានជាតិអាល់កុល និងសមាសធាតុផ្សំដទៃទៀត ។ អ្នកនិពន្ធ Benjamin Ogilvie មកពីសាកលវិទ្យាល័យ Brigham Young បាននិយាយថា លទ្ធផលរបស់យើងបានបង្ហាញថា អនាម័យដៃដែលគ្មានជាតិអាល់កុល មានប្រសិទ្ធភាពដូចគ្នាសម្លាប់មេរោគCOVID ។
អ្នកលាងសម្អាតដៃ ដែលគ្មានជាតិអាល់កុល ត្រូវបានគេបង្ហាញថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសដទៃទៀតរួមទាំងមេរោគបង្កឲ្យមានជំងឺផ្តាសាយធម្មតា និងផ្តាសាយតាមរដូវ មិនមែនជាមេរោគCOVIDឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top