ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ ២៧ម៉ឺននាក់

វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយ សារជំងឺកូវីដ- ១៩ នៅអាមេរិកបានកើនឡើងដល់ ២៧ម៉ឺននាក់កាល ពីថ្ងៃអង្គារ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។

ជាមួយនឹងចំនួនឯកត្តជន ដែលមានដល់ ១៣,៦ លាននាក់ចំនួន អ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៧០,០០៣នាក់ គិតត្រឹមម៉ោង ៥ និង ២៦ នាទី ម៉ោងក្នុងស្រុកនេះបើយោងតាមទិន្នន័យរបស់ CSSE ។

រដ្ឋញូវយ៉កបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣៤,៦១៨ នាក់ស្ថិតនៅកំពូលនៃបញ្ជីអ្នកស្លាប់ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។  រដ្ឋតិចសាស់ បានកត់ត្រានូវចំនួនអ្នកស្លាប់ច្រើនជាងគេទី ២ គឺឈរនៅចំនួន ២១,៩៤៦ នាក់។  រដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា និងរដ្ឋ New Jersey បានបញ្ជាក់ថា មានមនុស្សស្លាប់ជាង ១៧,០០០ នាក់ ហើយរដ្ឋដែលមានអ្នកស្លាប់ជាង ១០,០០០ នាក់ក៏រួមមានរដ្ឋអ៊ីលីណយ ម៉ាសាឈូសេត និងផេនស៊ីលវេនៀ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយរោគរាតត្បាត ដែលមានចំនួនអ្នកស្លាប់ និងបាត់បង់ជីវិតខ្ពស់បំផុត នៅលើពិភពលោក ដែលមានចំនួនច្រើនជាង ១៨ ភាគរយនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក៕

Most Popular

To Top