ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញឱ្យកូរ៉េខាងជើង កុំបង្កហេតុនៅក្នុងរដ្ឋបាល របស់លោក ចូ បៃដិន

បរទេស៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងលោក លីអ៊ីន – យ៉ាំង នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុ នៅក្នុងរដ្ឋបាលអនាគតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកលី តាមរយៈវេទិកាតាមប្រព័ន្ធអនឡាញថា «ខ្ញុំបាននិយាយរឿងនេះម្តងហើយម្តងទៀតជាច្រើនដង ប៉ុន្តែមិនដែលមានការបង្កហេតុណាមួយពីប្រទេសកូរ៉េខាងជើងទេ ពីព្រោះវាផ្ទុយទៅនឹង កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយកូរ៉េទាំងពីរ ហើយវាផ្ទុយនឹងឆន្ទៈប្រជាជននិងបំណងប្រាថ្នារបស់ពួកគេចំពោះសន្តិភាព»។

យោងតាមទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងត្បូង គឺថា ក្រសួងបង្រួបបង្រួមជាតិបានលើកឡើងពីកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានចុះហត្ថលេខាដោយមេដឹកនាំនៅទីក្រុងសេអ៊ូលនិងព្យុងយ៉ាង ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីប កូរ៉េនិងបង្កើនកិច្ចសហប្រតិបត្តិការ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top