តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ក្រុមរដ្ឋអាជ្ញាជប៉ុនបានព្យាយាមសាកសួរ អតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូអាបេ ជុំវិញការចោទប្រកាន់ដែលថា ក្រុមនយោបាយ របស់លោកបានចំណាយ ដោយខុសច្បាប់លើអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋអាជ្ញាក៏បានសំរេច កសាងសំណុំរឿងប្រឆាំងនឹងលេខាធិការរបស់លោក អាបេ ដែលទទួលបានប្រាកពីរដ្ឋ ពីបទមិនបានកត់ត្រាប្រាក់ចំណូល និងចំណាយ ទាក់ទងនឹងមុខងារអាហារពេលល្ងាច ។ ពួកគេបាននិយាយថា ប្រាក់ចំណូលនិងចំណាយ សរុបដែលមិនបានប្រកាស នៅក្នុងរបាយការណ៍មូល និធិនយោបាយ អាចមានលើសពី ៤០ លានយ៉េន (៣៨៣ ០០០ ដុល្លារ) ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសភាកាលពីថ្ងៃព្រហស្បតិ៍ថា លោក «មិនបានដឹង អំពីសំណើរបស់ព្រះរាជអាជ្ញាទេ៕
ប្រែសម្រួលៈ ណៃ តុលា