អង់គ្លេស ៖ ជំងឺគ្រុនក្តៅត្រូវបានគេ រកឃើញដំបូងកាលឆ្នាំ ១៩១៥ នៅពេល ដែលទាហានអង់គ្លេស ចំនួន ៥០០,០០០ នាក់ឆ្លងជំងឺនេះ ប៉ុន្តែភស្តុតាងថ្មី បានបង្ហាញថា ជំងឺបាននឹងកំពុងរាលដាលយ៉ាងខ្លាំង មិនកើតមានឡើងនៅសម័យសង្គ្រាម លោកលើកទី ២ ដូចការគិតពីមុនឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវបាននិយាយថា ទីតាំងមានបាក់តេរីច្រើនបណ្តាល ឲ្យមានគ្រុនក្តៅលេណហៅថា Bartonella quintana ត្រូវបានគេរកឃើញ នៅក្នុងធ្មេញរបស់រ៉ូម៉ាំងបុរាណចំនួន ៣៤ នាក់បានស្លាប់ប្រហែល ២០០០ ឆ្នាំមុន ។ ដោយសារជំងឺនេះ កើតចេញពីចៃ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ South Florida (USF) បានជ្រើសរើសបុគ្គលទាំងនេះ ជាជនស៊ីវិលរស់នៅក្នុង ស្ថានភាព គ្មានអនាម័យ ផ្តល់នូវតម្រុយអំពីរបៀបពលរដ្ឋរស់ នៅក្នុងសតវត្សទី ៣ និងទី ៤ ។
ការរកឃើញនេះក៏បង្ហាញថា ជំងឺមានសមត្ថភាពបន្សល់ទុកនូវបាក់តេរី នៅក្នុងDNA របស់មនុស្សរួមជាមួយនឹងការរួមបញ្ចូល ជាមួយវារាប់ពាន់ឆ្នាំ បន្ទាប់ពីការស្លាប់របស់មនុស្ស ។ ដំបូងបង្អស់ជំងឺគ្រុនក្តៅលេណ ត្រូវបានគេនិយាយថា បានចាប់ផ្តើមក្នុងកំឡុងសង្គ្រាមលោកលើកទី១ ។
ជំងឺនេះបានរាលដាលដោយចៃ ក្នុងខ្លួនកងកម្លាំង បេសកកម្មអង់គ្លេស ដែលកំពុងរស់នៅក្នុងស្ថានភាពសើម នៅក្នុងលេណដ្ឋាន ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា ប្រហែលជា ៣៨០,០០០ នាក់ទៅ ៥២០.០០០ នាក់ នៃកងទ័ពត្រូវបានញាំញីដោយជំងឺនេះ បណ្តាលឲ្យមានឥទ្ធិពលចុះខ្សោយ និងធ្វើឲ្យ បុរសមួយចំនួនមិនអាចបំពេញ ការងារនៅសមរភូមិបានឡើយ ៕
ដោយ៖លី ភីលីព


