ព័ត៌មានអន្តរជាតិ

សហភាពអ៊ឺរ៉ុប ដាក់សំណើរ សុំឲ្យមានការពង្រឹងឡើងវិញ ចំណងទំនាក់ទំនង ជាមួយនឹងអាមេរិក

បរទេស ៖ សហភាពអ៊ឺរ៉ុបហៅកាត់ថា EU នៅកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ខ្លួនបានដាក់សំណើរសុំមួយ ហើយជាផែនការ ក្នុងការពង្រឹងទំនាក់ទំនង
ភាពជាដៃគូគ្នា ជាមួយនឹងសហរដ្ឋអាមេរិក ដែលប្លុកអ៊ឺរ៉ុបបានជឿជាក់ថា វាបានរងការខ្ទេចខ្ទាំយ៉ាងខ្លាំង ក្រោមរដ្ឋបាល របស់អាមេរិកបច្ចុប្បន្ន។

ផែនការថ្មីដែល EU ស្នើសុំមានឈ្មោះថា A new EU-US. agenda for global change ហើយវាត្រូវបានដាក់ពាក្យស្នើសុំ ដោយតំណាងជាន់ខ្ពស់ ជាច្រើនរបស់
សហភាពអ៊ឺរ៉ុប ដែលរួមទាំងគណកម្មការ សហភាពអ៊ឺរ៉ុប និងមន្ត្រីតំណាងផ្នែកការបរទេស និងគោលនយោបាយសន្តិសុខ ជាច្រើននាក់ផងដែរ។

លើសពីនេះផងដែរសំណើរនេះ ក៏ត្រូវបានគេមើលឃើញថា មានរួមបញ្ចូលទាំងគំនិត ក្នុងការបង្កើតទំនាក់ទំនងថ្មី រវាងសហភាពអឺរ៉ុប – សហរដ្ឋអាមេរិកផងដែរ ដោយផ្តោតសំខាន់ទៅលើ
ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលសហភាពអឺរ៉ុប បាននិយាយថានឹងអាចជួយសម្រួល ដល់ពាណិជ្ជកម្មរវាងភាគី ទាំងពីរយ៉ាងល្អនាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top