ព័ត៌មានអន្តរជាតិ

Virgin Galactic នឹងបន្តការធ្វើតេស្តិ៍ យន្តអវកាសដើរ ដោយថាមពលរ៉ុក្កែត របស់ខ្លួននៅដើម សប្តាហ៍ក្រោយ

អាមេរិក ៖ ក្រុមហ៊ុន Virgin Galactic គ្រោងនឹងបើកដំណើរការយាន អវកាស VSS Unity របស់ខ្លួននៅដើម សប្តាហ៍ក្រោយនេះ ហើយនេះគឺជាជើងហោះហើរដំបូង បង្អស់ចាប់តាំងពីមានការរឹតត្បិត ចំពោះមេរោគ Covid-19 ត្រូវបានគេណែនាំនៅក្នុងរដ្ឋ New Mexico បន្ទាប់គ្រោងដឹកអ្នកទេសចរ បង់ប្រាក់ដំបូង ក្នុងគន្លងគោចរនៅឆ្នាំ ២០២១នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការហោះហើរនេះនឹងចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី ១១ ខែធ្នូពីទីអវកាសអាមេរិក- New Mexico ហើយនឹងឃើញអាកាសយានិក ២ នាក់ និងបន្ទុកពិសោធន៍សម្រាប់ណាសា បានបញ្ជូនទៅអវកាស ។ នេះគឺជាជើងហោះហើរដំបូង ក្នុងចំណោមជើងហោះហើរ ៣គ្រោងនឹងធ្វើប្រតិបត្តិការ ចាប់ពីពេលនេះដល់ចុងខែមីនា ឆ្នាំ ២០២១ .
ចំពោះជើងហោះហើរបន្ទាប់នឹង ចូលទៅក្នុងអវកាសជាមួយនាវិកនៃអ្នកជំនាញបេសកកម្ម Virgin Galactic ហើយចុងក្រោយនឹងដឹកអ្នកដំណើរ ដែលរួមទាំងលោក Sir Richard Branson ។ ការហោះហើរនេះ នឹងត្រូវដំណើរ ការដោយបុគ្គលិកសំខាន់ៗតែមិនមានភ្ញៀវ ឬប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅទេដោយសារតែវិធានការ ឃ្លាតឆ្ងាយពីសង្គមមានគោលបំណង កាត់បន្ថយការរីករាលដាល នៃមេរោគឆ្លង ៕ដោយ៖លី ភីលីព

Most Popular

To Top