ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ចាប់ផ្តើមផ្តល់ ថ្នាំវ៉ាក់សាំង កូវីដ១៩ ទ្រង់ទ្រាយធំ

បរទេស៖ក្រុមការងារទទួលបន្ទុកកិច្ចការមេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយប្រាប់ថា ទីក្រុងមូស្គូ បានចាប់ផ្តើមផ្តល់ការចាក់ថ្នាំវ៉ាក់សាំង Sputnik V បង្កាជម្ងឺកូវីដ១៩ នៅតាមគ្លីនិកនានា នាថ្ងៃសៅរ៍នេះ ដែលនេះគឺជាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំដំបូងបំផុតរបស់ប្រទេសរុស្ស៊ី។

តាមសេចក្តីរាយការណ៍ ក្រុមការងារទទួលបន្ទុកកិច្ចការ មេរោគកូរ៉ូណានៅទីក្រុងមូស្គូ បាននិយាយថា ថ្នាំវ៉ាក់សាំងដែលផលិតដោយរុស្ស៊ី ជាបឋមនឹងផ្តល់ឲ្យដល់វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកធ្វើការសង្គមនានា ព្រោះតែពួកគេមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងជម្ងឺ។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានសរសេរនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃសុក្រថា “ក្នុងរយៈពេល៥ម៉ោងដំបូង មនុស្ស៥.០០០នាក់ បានចុះឈ្មោះដើម្បីទទួលបានថ្នាំវ៉ាក់សាំង គឺគ្រូបង្រៀន វេជ្ជបណ្ឌិត អ្នកធ្វើការសង្គម និងអ្នកទាំងឡាយណា ដែលបច្ចុប្បន្នប្រឈមមុខនឹងហានិភ័យខ្ពស់ ចំពោះសុខភាពនិងការរស់នៅរបស់ពួកគេបំផុត”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top