បរទេស៖ការខូចខាតមួយចំនួនចំពោះ ចំណងមិត្តភាពចិន-អាមេរិក គឺមិនអាចជួសជុលបាន ស្របពេលមានរលកថ្មីនៃវិធានការ របស់រដ្ឋបាលលោក ត្រំា ទប់ទល់ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការព្រមាន ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
នៅក្នុងបទវិចារណកថាមួយ កាសែតគាំទ្ររដ្ឋាភិបាលចិន ឈ្មោះ China Daily បាននិយាយប្រាប់ថា ខ្លួនបានមើលឃើញថា ជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដាក់កំហិតលើទិដ្ឋការធ្វើដំណើរសម្រាប់សមាជិកបក្សកុម្មុយនិស្តចិននិងគ្រួសាររបស់ពួកគេ និងបម្រាមលើការនាំចូលកប្បាសតំបន់ស៊ីងជៀង។
កាសែតនេះបានបន្ថែមថា “បើទោះជារដ្ឋបាលអនាគត មានបំណងចង់បន្ធូរបន្ថយភាពតានតឹង ដែលបានសាបព្រួសរួចហើយ និងកំពុងបន្តសាបព្រួសក៏ដោយ ក៏ការខូចខាតមួយចំនួនហួតពីការជួសជុលបាន តាមដែលប្រធានាធិបតីអាមេរិកបច្ចុប្បន្នចង់បាន”។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្ស ជុំវិញបញ្ហានានា ដូចជាបញ្ហាជំនួញ បច្ចេកវិទ្យា សន្តិសុខ សិទ្ធិមនុស្ស និងជម្ងឺកូវីដ១៩៕ប្រែសម្រួល៖ប៉ាង កុង