បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថានៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០២០នេះ អត្រាបាញ់ប្រហារគ្នា នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគេមើលឃើញថា មានចំនួនកើនឡើងខ្លាំងមិនធ្លាប់ មានរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។
តួលេខដែលត្រូវបានផ្តល់ដោយក្រុមប៉ូលីស នៃទីក្រុងញូវយ៉ក NYPD បានបញ្ជាក់ទៀតថាចាប់ពីខែមករាដល់ខែវិច្ឆិកាការបាញ់ប្រហារគ្នា នៅក្នុងទីក្រុង បានកើនឡើងទៅដល់៩៥ភាគរយ
ធៀបទៅនឹងតួលេខឆ្នាំចាស់ឬប្រមាណជា ១ ៤១២លើកទល់ នឹង៧២១លើក។

ក្នុងនោះត្រឹមខែវិច្ឆិកាតែម្នាក់ឯងការបាញ់ ប្រហារគ្នាអនាធិបតេយ្យ មានការកើនឡើងដល់ទៅ១១២ភាគរយគឺប្រមាណជា១១៥លើកទល់នឹង៥១លើក ដែលបានកើតឡើងកាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី

