ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនផ្កាយរណប ស៊ើបការណ៍ នៅលើភពផែនដី ទៅកាន់ទីលំហ ប្រកបដោយជោគជ័យ

ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យ ទំាងស្រុង បានបាញ់បង្ហោះផ្កាយរណបថ្មីមួយ ដែលជាផ្កាយរណបស៊ើបការណ៍ លើភពផែនដីចំនួន០១គ្រឿង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប នៅស៊ីចាង ដែលស្ថិតនៅខេត្ត ស៊ីឈួន ភាគនីរតីនៃប្រទេសចិន នៅវេលាម៉ោង១១និង៥៨នាទីព្រឹក នៅថ្ងៃអាទិត្យ (ម៉ោងនៅប៉េកាំង) ។

ផ្កាយរណបនេះ មានឈ្មោះ Gaofen-14 ត្រូវបានបញ្ជូនទៅកាន់ដងតារាវិថី ដោយគ្រាប់រ៉ុក្កែត Long March-3B ។

ផ្កាយរណប Geofen-14 ជាផ្កាយរណប ដែលបញ្ជូនរូបភាពនៃផែនទី ។ វាអាចមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបញ្ជូនរូបភាពពីពិភពលោក ដែលអាចចាប់យក ក្នុងកម្រិតធំបំផុត សម្រាប់ផែនទីជាឌីជីថល ហើយផលិតម៉ូដែលឌីជីថល ទាំងផ្ទៃខាងលើ និងផ្ទៃរាបស្មើ និងរូបភាពបែបឌីជីថល និងផ្តល់ព័ត៌មានភូមិសាស្ត្រ ។

ការបាញ់បង្ហោះបានធ្វើឡើង នៅថ្ងៃអាទិត្យនេះ ដែលជាបេសកកម្មលើកទី៣៥៤ ដែលប្រើប្រាស់គ្រាប់រ៉ុក្កែត Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅបុប្ផាមករា

Most Popular

To Top