ព័ត៌មានអន្តរជាតិ

ការសម្រេចចិត្ត អាមេរិក ដកទ័ព ធ្វើឲ្យពលរដ្ឋសូម៉ាលី ខ្លះមិនសប្បាយចិត្ត

បរទេស ៖ ការសម្រេចចិត្ត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពអាមេរិក ចេញពីប្រទេសសូម៉ាលី តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប្រជាពលរដ្ឋសូម៉ាលីមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្ត និងបានអំពាវនាវ ឲ្យប្រធានាធិបតីអាមេរិកថ្មី ធ្វើការផ្លាស់ប្តូរ ចំពោះការសម្រេចចិត្តនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភារបស់ប្រទេសសូម៉ាលី លោក Ayub Ismail Yusuf បាននិយាយប្រាប់ សារព័ត៌មានយ៉ាងដូច្នេះថា “ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសសូម៉ាលី នៅក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការប្រយុទ្ធយ៉ាងជោគជ័យ លើពួកអាល់សាបាប និងបណ្ដាញភេវកម្មពិភពលោក របស់ពួកគេនោះ គឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់” ។

លោក Yusuf ជាសមាជិក នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា របស់ប្រទេសសូម៉ាលី បាននិយាយដូច្នេះបន្តទៀតថា “កងទ័ពសហរដ្ឋអាមេរិក បានបង្កើតការរួមចំណែកដ៏ធំ និងជះឥទ្ធិពលដ៏ខ្លាំងក្លា លើការបណ្ដុះបណ្ដាល និងប្រសិទ្ធភាពប្រតិបត្តិការ របស់ទាហានសូម៉ាលី”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top