ព័ត៌មានអន្តរជាតិ

ជប៉ុន បារាំង និងអាមេរិកគ្រោង ធ្វើសមយុទ្ធយោធា រួមគ្នាដំបូង នៅឆ្នាំក្រោយ

បរទេស៖កាសែត Sankei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើសហសមយុទ្ធ យោធាលើគោកនិងសមុទ្រ សម្រាប់ជាលើកដំបូង នៅក្នុងខែឧសភាឆ្នាំក្រោយ ស្របពេលដែលយោធាចិនបង្កើន សកម្មភាពនៅក្នុងតំបន់ ។

សមយុទ្ធដែលធ្វើឡើង នៅលើកោះមួយក្នុងចំណោមកោះហាមឃាត់ របស់ប្រទេសជប៉ុននេះ នឹងផ្តោតសំខាន់លើការផ្តល់កិច្ចប្រឹងប្រែង ជួយសង្គ្រោះ នៅក្នុងអំឡុងពេលមាន គ្រោះមហន្តរាយ ប៉ុន្តែផ្នែកខ្លះក៏អាចបង្កើនតមូលដ្ឋាន សម្រាប់កិច្ចការពារប្រឆាំង ការវាយប្រហារផងដែរ ។

នៅក្នុងបទសម្ភាសន៍មួយ លោកឧត្តមនាវី Pierre Vandier ជាប្រធានផ្នែកបុគ្គលិករបស់កងទ័ពជើងទឹកបារាំង បាននិយាយប្រាប់កាសែត Sankei ដូច្នេះថា “យើងចង់បង្ហាញវត្តមានរបស់យើងដល់តំបន់ និងផ្ញើសារមួយ ស្តីពីសហប្រតិបត្តិការជប៉ុន-បារាំង ។ នេះជាសារដែលមានគោលដៅ លើប្រទេសចិន គឺនេះជាសារមួយ ស្តីពីភាពជាដៃគូពហុភាគី និងសេរីភាពនាវាចរណ៍” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top