បរទេស ៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ជាច្រើនសប្តាហ៍មកហើយ ដែលអ្នកជំនាញបានព្រមានពលរដ្ឋ អាមេរិកពីការកើនឡើង នូវស្ថានភាព
ដ៏អាក្រក់អំពីបញ្ហា រាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។
ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Florida
នៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារ បាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំង សម្រាប់រដូវកាលដ៏អាក្រក់នេះ ។
ជាច្រើនខែមកហើយ ដែលពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាពទាំង ដែលការរីករាលដាលបានកើនឡើង យ៉ាងខ្លាំងដដែលឥតឈប់ឈរ ប៉ុន្តែគេនៅតែមានការ
សង្ស័យថាកម្រិតធ្ងន់ធ្ងរជាងនេះ គឺនៅមិនទាន់មកដល់ ចំណុចកំពូលនៅឡើយ ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍ចំនួនអ្នកឆ្លង និងស្លាប់បានកើនឡើងច្រើនបំផុត គឺទៅដល់ ២១៧ ៦៦៤នាក់ករណីឆ្លងថ្មី និងស្លាប់ដល់ទៅ២ ៨៧៩នាក់ត្រឹមរយៈ
ពេលមួយថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី