បរទេស៖ ការលាតត្រដាងនេះ អាចជួយពន្យល់អំពីការកើនឡើង នូវកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹង អ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ អ៊ីរ៉ង់ ឈានមុខគេ លោក Mohsen Fakhrizadeh ដែលការស្លាប់នេះ មិនទាន់ត្រូវបានគេសន្និដ្ឋាន នៅឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចុះផ្សាយរបាយការណ៍ ដែលអះអាងថា អតីតនាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក Ehud Olmert មានការថតសំឡេងសម្ងាត់បំផុត របស់លោក Fakhrizadeh ដែលនិយាយអំពីការផលិតអាវុធនុយក្លេអ៊ែរ ។ លោក Olmert បានអះអាងថា លោកបានប្រើប្រាស់ការថត សំឡេងនៅឆ្នាំ ២០០៨ ដើម្បីទទួលបាននូវកិច្ច សហប្រតិបត្តិការកាន់តែខ្លាំង ពីសហរដ្ឋអាមេរិកពីប្រធានាធិបតី អាមេរិកលោក George W. Bush។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដោយផ្អែកលើការរំលឹក របស់មន្រ្តីស៊ើបការណ៍ជាន់ខ្ពស់ និង លោក Ehud Barak ដែលបានបម្រើការជារដ្ឋមន្ត្រី ការពារជាតិកាល ដែលលោក Olmert ជានាយករដ្ឋមន្រ្តី ។ នៅពេលនោះ លោ Olmert បានចាក់សំឡេង អោយលោក Bush ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល កាលពីខែឧសភាឆ្នាំ ២០០៨ ដើម្បីអបអរខួបលើកទី ៦០ នៃការបង្កើតប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា