បរទែស៖រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានធ្វើការវាយតម្លៃដ៏សំខាន់ សម្រាប់ទណ្ឌកម្មប្រឆាំងប្រទេសតួកគី ជុំវិញរឿងជម្លោះឧស្ម័ន នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅមុនពេលដែលថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តនៅក្នុងជំនួបកំពូលមួយនាថ្ងៃទី១០-១១ ខែធ្នូ ថាតើត្រូវធ្វើយ៉ាងណាល្អលើការ គម្រាមកំហែង ដើម្បីដាក់វិធានការពិន័យ។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងព្រួចសែលដូច្នេះថា “នាលពេលថ្មីៗកន្លងមកនេះ មានការបង្កហេតុច្រើនហួស ហើយភាពតានតឹងរវាងប្រទេសតូកគី កោះស៊ីប និងប្រទេសក្រិក បានរារាំងដល់កិច្ចពិភាក្សាគ្នាដោយផ្ទាល់នានា”។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើង នៅក្នុងខែសីហា នៅពេលដែលតួកគី ដែលជាសម្ពន្ធមិត្តណាតូ និងជាបេក្ខភាពសម្រាប់ភាពជាដៃគូសហភាពអឺរ៉ុបនោះ បានបញ្ជូននាវាស្ទង់មួយគ្រឿង ដើម្បីកំណត់ទីតាំងខួងយករ៉ែថាមពល ក្នុងដែនទឹកនានា ដែលក៏ត្រូវប្រទេសក្រិកអះអាងកម្មសិទ្ធិផងដែរ៕ប្រែសម្រួល៖ប៉ាង កុង