ព័ត៌មានអន្តរជាតិ

កសិករឥណ្ឌាម្នាក់ ក្លាយជាអ្នកមាន ត្រឹមមួយយប់

បរទេស៖ លោក Lakhan Yadav អាយុ ៤៥ ឆ្នាំ ជាកសិករមកពីទីក្រុង Bhopal ក្នុងរដ្ឋ Madhya Pradesh ត្រូវបានផ្លាស់ទៅទីក្រុង Panna បន្ទាប់ពីភូមិ របស់គាត់ត្រូវ បានគេដក ចេញពីឧទ្យានជាតិ Panna ។ គាត់បានជួលដីមួយកន្លែងតម្លៃ ២,៧១ ដុល្លារ ដែលបានផ្លាស់ប្តូរជោគវាសនា របស់គាត់ត្រឹមមួយយប់ បន្ទាប់ពីគាត់បានរកឃើញ ពេជ្រមួយគ្រាប់ដែលនាំឱ្យគាត់ រកប្រាក់ចំណេញ បានរាប់លានរូពី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា សម្រាប់លោក Lakhan Yadav ថ្ងៃដែលជីវិតរបស់គាត់បានផ្លាស់ប្តូរនៅក្នុងខែវិច្ឆិកា បានចាប់ផ្តើមដូចជាថ្ងៃផ្សេងទៀត ជាមួយគាត់មមាញឹកជីកដីទំហំ ១០០ ហ្វីតការ៉េ ដែលគាត់បានជួលក្នុងតម្លៃតែ ២,៧១ ដុល្លារ ។ គាត់មិនបានដឹងទេថា ការលាក់ខ្លួននៅពីក្រោមផ្ទៃដី គឺជាអ្វីដែលអាចផ្លាស់ប្តូរគាត់ ពីការធ្វើស្រែចំការឱ្យទៅជាសេដ្ឋី។

គាត់បានជីកថ្មមួយ ដែលមើលទៅខុសគ្នាឆ្ងាយពីប្រភេទ ដែលគាត់ធ្លាប់ធ្វើ។ នៅពេលនោះ គាត់បានយកវាទៅអោយភ្នាក់ងារ លក់ពេជ្រក្នុងស្រុក ដើម្បីដឹងថាវាជាអ្វី។ គាត់មិនជឿថា វាជាពេជ្រដែលមានទំហំ ១៤.៩៨ ការ៉ាត់ នោះទេ !

យោងតាមរបាយការណ៍មួយ នៅក្នុងកាសែត Times of India (ToI) បានអោយដឹងថា លោក Yadav បាននិយាយថា គាត់នឹងមិនដែលភ្លេច នូវពេលដែលគាត់បានជីក យកដីមួយ ដុំតូចនិងថ្ម ហើយបានរកឃើញមួយ ដែលមើលទៅប្លែកជាងគេ។ វាមានពន្លឺចែងចាំង នៅពេលគាត់យកធូលីចេញពីវាហើយត្រដុសវា។

គាត់បានប្រាប់កាសែតថា“ វាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ” ។ កាលពីថ្ងៃសៅរ៍ ពេជ្រដែលមានទំហំ ១៤,៩៨ ការ៉ាត់ ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃ ៦.០៦០,០០០ រ៉ូពី ស្មើនឹង ៨១ ៣៣៣,៦៦ ដុល្លារ។

លោក Yadav ជាកសិករម្នាក់ ដែលត្រូវបានគេបណ្តេញចេញ ពីឧទ្យានជាតិ Panna នៅទីក្រុង បូប៉ាល់ នៅពេលដែលភូមិនេះ ត្រូវបានគេដកចេញ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top