Alaskan ៖ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា កោះតូចៗ នៃកោះភ្នំភ្លើង នៅAlaskan ប្រហែលជាផ្នែកមួយ នៃភ្នំភ្លើងយក្សតែមួយស្រដៀង នឹងកោះ Yellowstone Caldera និងកោះដទៃទៀត ដែលធ្លាប់មានការផ្ទុះខ្លាំង កាលពីអតីតកាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ចង្កោមនេះជាកម្មសិទ្ធិ របស់កោះនៃភ្នំភ្លើងទាំង៤ នៅភាគកណ្តាល នៃប្រទេស Aleutians ដែលមាន Stratovolcanoes ចំនួន ៦ ឈ្មោះ Carlisle, Cleveland, Herbert, Kagamil, Tana និង Uliaga ។ ទោះយ៉ាងណាក្រុមមួយមក ពីសហភាពភូគព្ភសាស្រ្ត អាមេរិក បានបង្ហាញថា ពួកគេបង្កើតបានជាអឌ្ឍគោល មានទំនាក់ទំនងគ្នាទៅវិញទៅមក អាចបង្កើតជាការផ្ទុះ ដែលមានអនុភាព ជាងនៅលើភ្នំ St. Helens ឆ្នាំ១៩៨០ ។
សម្មតិកម្មនេះបើយោង តាមអ្នកស្រាវជ្រាវ ក៏អាចជួយពន្យល់ពីសកម្មភាពផ្ទុះ ដែលគេឃើញជាញឹកញាប់ នៅភ្នំ Cleveland ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះដោយបានបញ្ចេញ ពពកផេះមានកម្ពស់ ៣០០,០០០ ហ្វីតពីលើនីវ៉ូ ទឹកសមុទ្រ ។
ទោះបីជាភ្នំភ្លើងដែលមិនទាន់ បានរកឃើញនេះអាច មានទំហំធំក៏ដោយ ក៏ក្រុមការងារកត់សម្គាល់ថា វាមិនបានបង្ហាញថាមានមហន្តរាយកើតឡើង នាពេលខាងមុខនេះឡើយ។ បន្ទុះភ្នំភ្លើងCaldera គឺជាការផ្ទុះភ្នំភ្លើងខ្លាំងបំផុត នៅលើផែនដីហើយជារឿយៗ វាមានផលប៉ះពាល់ជាសកល ៕
ដោយ៖លី ភីលីព


