ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងអះអាងថា ជប៉ុនកំពុងត្រៀមខ្លួន ជាថ្មីដើម្បីសម្រេចមហិច្ឆតាចាស់

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទធ្វើសកម្មភាពនានា ដើម្បីសម្រេចមហិច្ឆតា ឆ្លងសមុទ្រ ក្រោយទីក្រុងតូក្យូបានបាញ់បង្ហោះ នូវផ្កាយរណបដ៏ទំនើបមួយជាមួយប្រព័ន្ធទំនាក់ទំនងឡស៊ែ ចូលទៅក្នុងគន្លងលំហរយ។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា សកម្មភាពយោធានានា ដែលកំពុងតែកើតមាននៅក្នុងប្រទេសជប៉ុន គឺជាការផ្តួចផ្តើមគំនិតដ៏ខ្លាំងក្លា ដើម្បីសម្រេចគម្រោងវាតទីនៅបរទេសរបស់ប្រតិកិរិយារបស់ជប៉ុន។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍បែបនេះពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលជប៉ុនកំពុងតែបង្កើនការចំណាយលើការពារជាតិ ដើម្បីដោះស្រាយជាមួយការគម្រាមកំហែង ពីនិងកូរ៉េខាងជើង និងបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងចូលទៅក្នុងលំហ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top