ព័ត៌មានអន្តរជាតិ

ចិននិងអាមេរិក នឹងធ្វើការឡើងវិញ ដើម្បីកសាងទំនុកចិត្តទ្វេរភាគី

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ក្រសួងការបរទេសចិន លោក Wang Yi បានអំពាវនាវ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា
មួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីធានាឲ្យបាននូវការផ្លាស់ប្តូរ ប្រកបដោយស្ថេរភាព រវាងភាគីទាំងពីរ។

លោក Wang ដែលបានថ្លែងនៅឯទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំមួយជាមួយ គណៈប្រតិភូក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក – ចិនថា ពួកគេគួរតែខិតខំ
ធ្វើកិច្ចពិភាក្សាឡើងវិញ ដើម្បីអាចធ្វើឲ្យចំណងទំនាក់ទំនង ត្រឡប់មកល្អប្រសើរវិញ និងកសាងការទុកចិត្តគ្នា និងត្រៀមសម្រាប់ដំណាក់កាលបន្ទាប់ នៃទំនាក់ទំនងទ្វេភាគី។

លោកបញ្ជាក់ទៀតថា អនាគតរបស់ចិន – សហរដ្ឋអាមេរិក គឺជាទំនាក់ទំនង ដែលពឹងផ្អែកលើជម្រើសត្រឹមត្រូវ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា
របស់ភាគីទាំងពីរ ហើយបានដាក់ចេញ នូវសំណើចំនួន ៥ សម្រាប់ការលើកកម្ពស់ ការអភិវឌ្ឍស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top