បរទេស៖ អង្គការសម្ពន្ធមិត្តយោធា ហៅកាត់ថា ណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នូវសមត្ថភាពប្រតិបត្តិការ នៃទីបញ្ជាការប្រតិបត្តិការពិសេសមួយ ដែលរៀបចំបង្កើតឡើង ដោយប្រទេសប៊ែលហ្ស៊ិក ហូឡង់និងដាណឺម៉ាក។
សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូ បាននិយាយប្រាប់ នៅថ្ងៃចន្ទសប្ដាហ៍នេះថា ទីបញ្ជការថ្មីនោះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឲ្យប្រទេសដែលចូលរួម នូវសមត្ថភាពខ្លាំងក្លា លើសពីការរួមចំណែក របស់ប្រទេសនីមួយបូកបញ្ចូលគ្នា។
គួរបញ្ជាក់ថា ការប្រកាសដែលថា ទីបញ្ជាការថ្មី មានដំណើរការពេញលេញនេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងសមយុទ្ធ Operation Jupiter-Jackal 2020 មានរយៈពេល១០ថ្ងៃ ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងទីតាំងនានា ក្នុងប្រទេសដាណឺម៉ាក ប៊ែលហ្ស៊ិក ហូឡង់ អាល្លឺម៉ង់ អ៊ីតាលី ន័រវេស និងតួកគី៕ ប្រែសម្រួល៖ប៉ាង កុង


