ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជុំវិញការថ្លែង អំពីជម្ងឺកូវីដ១៩

បរទេស ៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីកូរ៉េខាងត្បូង ជុំវិញគ្រប់គ្រង របស់ទីក្រុងព្យុងយ៉ាង ស្តីពីមេរោគកូរ៉ូណា និងបានព្រមានថា រដ្ឋមន្ត្រីរូបនោះ អាចនឹងត្រូវបង់តម្លៃ។

លោកស្រី គីម យូជុង កំពុងតែពោលសំដៅដល់ការថ្លែងធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នៅក្នុងវេទិកាសន្តិសុខមួយ ក្នុងប្រទេសបារ៉ែន កាលពីសប្ដាហ៍មុន ដោយក្នុងវេទិកានោះ លោកស្រីបានចោទជា សំនួរអំពីការអះអាងរបស់កូរ៉េខាងជើង ដែលថាគ្មានការឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេស។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បាននិយាយថា ការថ្លែងបែបនោះ នឹងធ្វើឲ្យជាប់គាំងបន្ថែម នូវចំណងមិត្តភាពអន្តរកូរ៉េ ដែលជាប់គាំងស្រាប់ហើយនោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top