បរទេស៖រដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្តល់នូវការអនុម័តយល់ព្រមយ៉ាងលើសលុប ចំពោះការចំណាយលើការពារជាតិប្រចាំឆ្នាំ បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ គម្រាមថា លោកនងធ្វើវេតូចំពោះការសម្រេចចិត្តនោះ។
សមាជិករដ្ឋសភា តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់អំណាចការពារជាតិ៧៤០ពាន់លានដុល្លារ តាមរយៈការបោះឆ្នោត៣៣៥សម្លេងទល់នឹង៧៥សម្លេង គឺលើសពីសម្លេងដ៏ចំាបាច់ពីរភាគ៣ ដើម្បីបដិសេធសិទ្ធិវេតូរបស់ប្រធានាធិបតី ប៉ុន្តែមិនមានការប្តេជ្ញាជាក់លាក់ថា សមាជិកសភាមកពីបក្សសាធារណរដ្ឋ នឹងបោះឆ្នោតប្រឆាំងចំណាត់ការធ្វើឡើងដោយលោក ត្រាំ នោះទេ។
គួរបញ្ជាក់ថា ច្បាប់អំណាចការពារជាតិនោះ រួមបញ្ចូលទាំងមូលនិធិសម្រាប់កម្មវិធីយោធា និងប្រព័ន្ធអាវុធធំៗនានា និងផ្តល់សិទ្ធិលើប្រាក់ពិសេស និងប្រាប់រង្វាន់ សម្រាប់បុគ្គលិកយោធា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI៕រដ្ឋសភាអាមេរិកអនុម័ត ការចំណាយការពារជាតិ បើទោះជាលោក ត្រាំ គម្រាមធ្វើវេតូ
ប្រែសម្រួល៖ប៉ាង កុង