បរទេស៖គិតមកដល់បច្ចុប្បន្ននេះ អាជីវកម្មភោជនីយដ្ឋាន របស់អាមេរិកប្រមាណជា១៧ភាគរយមកហើយដែលបានបិទអាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំនេះប៉ុន្តែជឿជាក់ថានឹងមានរាប់ពាន់កន្លែងទៀតដែលអាចជួបប្រទះ បញ្ហានេះដូចគ្នាដែរប៉ុន្មានសប្តាហ៍ខាងមុខ។
ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាដោយសារតែវិបត្តិកូវីដ១៩សមាគមន៍ភោជនីយដ្ឋានបានបង្ហាញថាអាជីវកម្មប្រមាណជា១០ ០០០កន្លែងទៀតបានស្នើសុំបិទទីតាំង
អាជីវកម្មរបស់ខ្លួនបន្ថែមទៀតហើយហើយ សុពលភាពនឹងកើតឡើង ក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះដែលចំនួននេះបានធ្វើឲ្យទីតាំងដែលបានបិទសរុប នៅឆ្នាំនេះមានទៅដល់១១០ ០០០កន្លែងនៅទូទាំងប្រទេស។
យោងតាមការបញ្ជាករបស់អនុប្រធានសមាគមន៍ លោក Sean Kennedy បានបញ្ជាក់ថាមកដល់ពេលនេះភោជនីយដ្ឋានទាំងនោះគឺមិនអាចរងចាំ ជំនួយមកជួយទាន់ពេលវេលានោះទេ
ខណៈដែលកញ្ចប់ថវិកាដែលស្នើសុំដោយសេតវិមាន នៅតែបន្តជួបបញ្ហាមិនត្រូវរ៉ូវគ្នារវាងបក្សប្រជាធិបតេយ្យនិងបក្សសាធារណៈនៅឡើយ៕ប្រែសម្រួល៖ស៊ុនលី