ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសធ្វើតេស្ត សមត្ថភាព កងកម្លាំង នុយក្លេអ៊ែ ក្នុងសមយុទ្ធថ្មីៗ

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប និងមីស៊ីលធម្មតា ជាច្រើនគ្រាប់ នៅក្នុងអំឡុងសមយុទ្ធហ្វឹកហាត់ ឆ្លងប្រទេសមួយ ។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមយុទ្ធកងកម្លាំង នុយក្លេអ៊ែយុទ្ធសាស្ត្រនោះ គឺត្រូវបានប្រារព្ធធ្វើឡើង ក្រោមការដឹកនាំ របស់អគ្គមេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ គឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។

មន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “សមយុទ្ធហឹ្វកហាត់បាញ់មីស៊ីលផ្លោងឆ្លងទ្វីប មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក និងមីស៊ីលបាញ់ចេញពីអាកាស មានកម្រិតវាយចំគោលដៅខ្ពស់នោះ គឺត្រូវបានធ្វើហើយ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top