ព័ត៌មានអន្តរជាតិ

កាណាដា អនុម័តលើការ ចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកដំបូង ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ

អូតាវ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសកាណាដា បានអនុម័តលើវ៉ាក់សាំងកូវីដ១៩ជាលើកដំបូងរបស់ខ្លួន និងបាននិយាយថា ការចាក់ដំបូង នឹងអាចធ្វើឡើង និងចាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋកាណាដា នឹងអាចចាក់ថ្នាំបង្ការរោគពីដើមរហូតដល់ចុងខែកញ្ញា ។

កាណាដា ជាប្រទេសទី៣ បន្ទាប់ពីអង់គ្លេស និងបារ៉ែន នឹងទទូលបានភ្លើងខៀវ ដើម្បីទទួលយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលបានផលិតជាមួយក្រុមហ៊ុនរបស់អាល្លឺម៉ង់ BioNTech SE ។

លោក Justin Trudeau នាយករដ្ឋមន្ត្រីសេរីភាព បានថ្លែងនៅឯរដ្ឋសភាថា វាគឺ “ថ្ងៃល្អសម្រាប់ពលរដ្ឋកាណាដា” ។

លោក Trudeau បានថ្លែងថា “យើងនឹងឃើញវ៉ាក់សាំង៣០.០០០កម្រិតដែលនឹងមកដល់នៅសប្តាហ៍ក្រោយ ដែលមានច្រើន ប៉ុន្តែយើងឈានចូលដល់រដូវរងា និងទទួលចាក់ថ្នាំតទៅមុខទៀត” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top