ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មកូរ៉េខាងជើង-ចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងខែតុលា ដោយសារជំងឺរាតត្បាត

សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែតុលា ដោយសារតែការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។

យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថាការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់ ១,៧ លានដុល្លារក្នុងខែតុលា ដែលធ្លាក់ចុះ ៩៩,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយខែតុលា មានចំនួនទាបបំផុតប្រចាំខែ និងធ្លាក់ចុះ ៩២ ភាគរយធៀបនឹងខែមុន។

ការនាំចេញរបស់កូរ៉េខាងជើង ទៅកាន់ដៃគូសេដ្ឋកិច្ចដ៏ធំ របស់ខ្លួនបានធ្លាក់ចុះ ៩១,៥ ភាគរយស្មើនឹង ១,៤ លានដុល្លារ ដោយការនាំចូលរបស់ខ្លួនបានធ្លាក់ចុះ ៩៩,៩ ភាគរយស្មើនឹង ៣០ ម៉ឺនដុល្លារ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top