ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Amazon បញ្ចេញសេវាកម្មរៀន ម៉ាស៊ីនចំនួន ៥ សម្រាប់ឧស្សាហកម្ម

អាមេរិក ៖ ក្រុមហ៊ុនAmazon Web Services ជាវេទិកាសេវាកម្ម Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Amazon បានបញ្ចេញនូវសេវាកម្មរៀន ម៉ាស៊ីនថ្មីចំនួន ៥ ដើម្បីជួយអតិថិជន ឧស្សាហកម្ម និងផលិតកម្មបង្កប់ភាពវៃឆ្លាត ក្នុងដំណើរ ការផលិតកម្ម របស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាព ប្រតិបត្តិការការត្រួតពិនិត្យ គុណភាពសុវត្ថិភាព នៅកន្លែងធ្វើការ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

AWS បាននិយាយថា សេវាកម្មរួមបញ្ចូលគ្នា នូវការរៀនសូត្រ របស់ម៉ាស៊ីនទំនើប ការវិភាគឧបករណ៍ចាប់សញ្ញា និងសមត្ថភាពចក្ខុវិស័យ កុំព្យួទ័រដើម្បីដោះស្រាយនូវ បញ្ហាបច្ចេកទេសទូទៅ ដែលអតិថិជនឧស្សាហកម្មប្រឈម និងតំណាងឲ្យសេវាកម្មសិក្សា ម៉ាស៊ីនឧស្សាហកម្ម Cloud ។

លោក Swami Sivasubramanian អនុប្រធានផ្នែករៀនម៉ាស៊ីន Amazon នៃ Amazon Web Services បានមានប្រសាសន៍ថា អតិថិជនឧស្សាហកម្ម និងផលិតកម្មតែងតែ រងសម្ពាធពីម្ចាស់ភាគហ៊ុនអតិថិជន រដ្ឋាភិបាល និងដៃគូប្រកួតប្រជែង ដើម្បីកាត់បន្ថយថ្លៃដើមធ្វើឲ្យប្រសើរឡើង នូវគុណភាព និងរក្សាការគោរព។
លោកបានបន្ថែមថា ពួកគេចង់ប្រើCloud និងការរៀនម៉ាស៊ីន ដើម្បីជួយពួកគេធ្វើឲ្យដំណើរ ការស្វ័យប្រវត្តិកម្ម និងសមត្ថភាពរបស់មនុស្សកើនឡើង នៅទូទាំងប្រតិបត្តិការរបស់ពួកគេ។ សេវាកម្មរៀនម៉ាស៊ីនថ្មីចំនួន ៥ ត្រូវបានបង្កើតឡើង សម្រាប់ការប្រើប្រាស់ឧស្សាហកម្មមានភាពងាយស្រួលក្នុងការតំឡើងពង្រាយ និងដំណើរការលឿន ហើយភ្ជាប់ Cloud ទៅចំណុចពិសេសសម្រាប់ជួយ ដល់រោងចក្រឆ្លាតវៃ នាពេលអនាគត ៕ដោយ៖លី ភីលីព

Most Popular

To Top