អង់គ្លេស៖ របាយការណ៍សុខភាព អាកាសធាតុថ្មីព្រមានថា ចំនួនប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំបានទទួលមរណភាព ដោយរលកកម្តៅកើនឡើងទ្វេដងនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ ដោយសារឥទ្ធិពល នៃការផ្លាស់ប្តូរអាកាសធាតុប៉ះពាល់ដល់សុខភាពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ College London បានតាមដានទំនាក់ទំនង រវាងការប្រែប្រួលអាកាសធាតុ និងសុខភាពនៅជុំវិញពិភពលោក ដោយវាយតម្លៃសូចនាករពិភពលោកជាង៤០។ពួកគេបានរកឃើញថា គ្មានប្រទេសណាអ្នកមាន ឬអ្នកក្រណាម្នាក់មានភាពស៊ាំពីផលប៉ះពាល់សុខភាពនៃការកើនឡើងនៃសីតុណ្ហភាពពិភពលោក ហើយបើគ្មានសកម្មភាពវានឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សកាន់តែខ្លាំងឡើង។
រលកកម្តៅគឺជាផលប៉ះពាល់សុខភាពដ៏សំខាន់មួយនៃការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ ជំងឺពីភាពតានតឹង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងដកដង្ហើមកាន់តែអាក្រក់ទៅៗដោយអាយុលើសពី ៦៥ ឆ្នាំស្ថិតក្នុងចំណោមអ្នកងាយរងគ្រោះបំផុត។ ទោះយ៉ាងណាក៏ដោយសកម្មភាពត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការបំភាយ រួមមានការកាត់បន្ថយការប្រើប្រាស់សាច់ក្រហម និងប្រភពនៃការបំពុលបរិយាកាសអាចមានឥទ្ធិពលវិជ្ជមានដល់សុខភាព៕ដោយ៖លី ភីលីព


