បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេស ប្រេស៊ីលដែលជា ប្រទេសផលិតនិងនាំចេញកាហ្វេច្រើនជាង គេបំផុតលើលោកនោះ ត្រូវបានគេមើលឃើញថាមាន តួលេខនាំចេញកើនឡើងដល់ទៅ៣២,២ភាគគិតត្រឹមខែវិច្ឆិកា នេះបើប្រៀបធៀបទៅនឹងតួលេខឆ្នាំទៅ។
ក្នុងខែវិច្ឆិកានេះប្រេស៊ីល នាំកាហ្វេចេញក្នុងទំហំប្រមាណជា៤,៣លានបេ (១បេស្មើនឹង៦០គីឡូក្រាម) ដែលក្នុងមានប្រមាណជា៨៥ភាគរយជា ប្រភេទកាហ្វេអារ៉ាប៊ីកានេះបើយោងតាមការបញ្ជាក់ របស់ក្រុមតំណាងអ្នកពាណិជ្ជកម្មរបស់ប្រេស៊ីលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
តាមរបាយការណ៍ក៏អាចបញ្ជាក់ បានដែរថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំប្រទេសប្រេស៊ីល បានធ្វើការនាំចេញកាហ្វេរហូតទៅដល់៣៩,៧លានបេគឺមានការ កើនឡើងប្រមាណជា៥,៧ភាគរយបើធៀប ទៅនឹងទំហំនាំចេញដែលខ្លួនធ្វើបានកាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី