ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ លោក ចូបៃដិន ទំនងជ្រើសរើស ទាហានចូលនិវត្តន៍ស្បែកខ្មៅ ឱ្យធ្វើជាប្រធាន CIA

បរទេស៖ លោក Darrell Blocker ជនជាតិស្បែកខ្មៅទំនង ជាត្រូវបានជ្រើសរើសជាប្រមុខចារកម្មអាមេរិកដោយលោកចូបៃដិន ដែលប្រធានាធិបតីជាប់ ឆ្នោតអាមេរិក ។ គាត់នឹងក្លាយជាមនុស្សស្បែកខ្មៅដំបូងគេ ដែលធ្វើជាប្រធាន CIA។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន Fox News បានរាយការណ៍ជាលើកដំបូងកាលពី ចុងខែមុនថា លោក Darrell Blocker ដែលជាអតីតទាហានជើងចាស់ CIA ចូលនិវត្តរយៈពេល ២៨ ឆ្នាំទៅហើយនោះ បានក្លាយជាបេក្ខជននាំមុខចំពោះមុខតំណែង ជានាយក CIA នៅរដ្ឋបាលរបស់លោក បៃដិន នាពេលអនាគត។

ទោះយ៉ាងណាក្រុមអ្នកផ្លាស់ប្តូរលោក បៃដិន និងលោក blocker មិនបានអត្ថាធិប្បាយអំពីលទ្ធភាពនោះទេ ដោយលោក Blocker មិនត្រឹមតែដឹងថា លោក បៃដិន បានមករកគាត់ដើម្បីទទួលបានការប្រឹក្សាន។ បើយោងតាមទីភ្នាក់ងារ Jewish Telegraphic (JTA) បានកត់សម្គាល់ឃើញថាឈ្មោះហៅក្រៅរបស់គាត់គឺ “អ្នកនិយាយសម្ងាត់ ឬភាសាចារកម្ម” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top