បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញបានប្រកាសថាខ្លួននឹងចូលរួម នៅក្នុងសមយុទ្ធយោធាមួយដែលមានវត្តមានរបស់បណ្តា ប្រទេសចំនួនជាង៣០ នៅឆ្នេរសមុទ្ររបស់ប្រទេសប៉ាគីស្ថាន។
ការប្រកាសដែលត្រូវបានគេ មើលឃើញថាជាការសម្រេចចិត្តដែលមិនធ្លាប់ឃើញឡើយ ដោយរុស្សីក្នុងការចូលរួមសមយុទ្ធយោធាដែលរៀបចំឡើង ដោយអង្គការណាតូបែបនេះ។សមយុទ្ធយោធាដែលមានឈ្មោះថា AMAN-2021 តាមផែនការនឹងត្រូវប្រព្រឹត្តឡើង នៅក្នុងខែកុម្ភៈឆ្នាំ២០២១
នៅក្បែរដែនទឹករបស់ទីក្រុង Karachi។
គួរឲ្យដឹងដែរថាសមយុទ្ធយោធា ជើងទឹករួមគ្នាដែលធ្លាប់មានវត្តមានរបស់ណាតូនិងរុស្សីធ្លាប់ បានកើតឡើងម្តងតាំងតែពីឆ្នាំ២០១១មកម្ល៉េះដែលគ្រា នោះវាត្រូវបានធ្វើឡើងនៅក្នុងឆ្នេរនៃប្រទេសអេស្បាញ និងដឹកនាំដោយអង្គការណាតូផ្ទាល់ផង៕ ប្រែសម្រួល៖ស៊ុនលី