ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ក្រុមហ៊ុនផលិតឳសថសហរដ្ឋអាមេរិក Pfizer និងដៃគូរបស់អាល្លឺម៉ង់ BioNTech បានឲ្យដឹងកាលពីថ្ងៃពុធថា ឯកសារជាច្រើនដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងកូវីដ១៩ មិនទាន់“ស្របតាមផ្លូវច្បាប់ពេញលេញ” ដោយសារតែមានការចូលលួច លើច្បាប់វេជ្ជសាស្ត្រសហភាពអឺរ៉ុប ។
ទីភ្នាក់ងារវេជ្ជាសាស្ត្រអឺរ៉ុប (EMA)ដែលជាអ្នកទទួលស្គាល់ផ្នែកវេជ្ជសាស្ត្រ និងវ៉ាក់សាំងសម្រាប់សហភាពអឺរ៉ុប បានឲ្យដឹងនៅមិនដល់ប៉ុន្មានម៉ោងថា ខ្លួនបានដាក់គោលដៅទៅលើក្រុមលួចទិន្នន័យតាមអ៊ីនធើរណេត។ ដោយមិនទាន់ទទួលបានអ្វីលម្អិតនៅឡើយទេ ។
ក្រុមហ៊ុន Pfizer និង BioNTech បានឲ្យដឹងថា ពួកគេមិនទាន់មានជំនឿលើទិន្នន័យបុគ្គលណាមួយដែលជាអ្នកចូលរួមក្នុងការធ្វើការវិនិច្ឆ័យត្រូវបានសម្របសម្រួល និងទីភ្នាក់ងារ EMA “ដែលបានបញ្ជាក់យ៉ាងច្បាស់ ចំពោះយើងដែលថា ក្រុមលួចទិន្នន័យតាមអ៊ីនធើរណេត នឹងមិនបង្កផលប៉ះពាល់ដល់ពេលវេលានៃការបង្ហាញអំពីប្រសិទ្ធិភាពរបស់ខ្លួនឡើយ “ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

