ហៃគូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ កងទ័ពចិន បានចាប់ផ្តើមធ្វើសមយុទ្ធជួយសង្រ្គោះ និងរុករក នៅសមុទ្រនៃកោះ Haikou ដែលជារដ្ឋធានីរបស់ខេត្ត ហៃណាន ស្ថិតនៅសមុទ្រចិនខាងត្បូង ។
ក្រុមអាជ្ញាធរជួយសង្គ្រោះបាននិយាយថា សមយុទ្ធ ត្រូវបានគេមើលឃើញថា មានការចូលរួមពីទូកជួយសង្រ្គោះចំនួន០៨គ្រឿង និងឧទ្ធម្ភាគចក្រចំនួន០១គ្រឿង ដែលជាទ្រង់ទ្រាយធំបំផុតនៃការធ្វើសមយុទ្ធនៅលើដែនទឹករបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង នៅក្នុងឆ្នាំនេះ ។
លោក Zhang Guiping អនុប្រធានការិយាល័យក្រុមជួយសង្រ្គោះ ដែលគេហៅថា Nanhai ចំណុះឲ្យក្រសួងសាធារណការ បានលើកឡើងថា សមយុទ្ធនេះ ជាការសាកល្បងនូវសមត្ថភាព នៃកងទ័ពជើងទឹករបសចិន សម្រាប់ការងារ ជួយសង្គ្រោះ និងជួយបង្កើនសមត្ថភាពរបស់ពួកគេ ដែលជាការឆ្លើយតបទៅនឹងការ ជួយសង្គ្រោះបន្ទាន់នៅលើដែនទឹក របស់ប្រទេសចិន នៅដែនសមុទ្រចិនខាងត្បូង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា