ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបិទហាងភាគច្រើន ពីខែធ្នូដល់ខែមករា

បរទេស៖ យោងតាមសំណើព្រាង របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ មានគម្រោងបិទហាងភាគច្រើន ចាប់ពីថ្ងៃពុធសប្ដាហ៍ក្រោយនេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្របពេលដែលប្រទេសនេះ កំពុងតែរឹងបន្តឹងការទប់ស្កាត់ មេរោគកូរ៉ូណា និងព្យាយាមបញ្ឈប់ ការឆ្លងរាតត្បាតនៃជម្ងឺ។

សេចក្តីព្រាងនោះ តាមសេចក្តីរាយការណ៍ គឺត្រូវបានរៀបចំឡើង នៅមុនកិច្ចប្រជុំមួយ រវាងអធិការបតី លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋនានា។ លោកស្រីពេញចិត្ត នឹងវិធានការកាន់តែតឹងរឹងឡើង ប៉ុន្តែកាលពីមុន មិនអាចទទួលបាន ការយល់ព្រមពីរដ្ឋទាំង១៦របស់ប្រទេស។

ប៉ុន្តែចាប់តាំងពីពេលនោះមក រដ្ឋមួយចំនួនបានបង្កើនការរឹតបន្តឹងដោយខ្លួនឯង និងសន្ទុះគាំទ្រ ឲ្យមានវិធានការរួមគ្នាកាន់តែតឹងរឹង ក៏ត្រូវបានកពូនខ្លាំងឡើង។ សំណើព្រាងនោះ នឹងអនុញ្ញាតឲ្យតែហាងសំខាន់ៗ ដូចជាផ្សារទំនើបនិងឱសថស្ថាន ក៏ដូចជាធនាគារជាដើមប៉ុណ្ណោះ នៅបើកដំណើរការ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top