ថ្ងៃទី១៦ ខែធ្នូ កាលពីឆ្នាំ ១៩៦០ ឧប្បត្តិហេតុតែមួយគត់ ដែលបានកើតមានឡើង នៅកណ្តាលអាកាសពីលើទីក្រុងសំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក
ដោយយន្តហោះពីរគ្រឿងបានបុកគ្នា នៅពីលើអាកាសទីក្រុងញូវយ៉ក ដោយសម្លាប់មនុស្សសរុប១៣៤ នាក់ទាំងនៅលើយន្តហោះ និងនៅលើដី។
ប្រភពព័ត៌មានដដែលនេះ បានសរសេររៀបរាប់ ពីព្រឹត្តិការណ៍បន្តទៀតថា វាជាព្រឹកព្រលឹម ដែលពោរពេញទៅដោយព្រិលធ្លាក់ នៅទីក្រុងញូវយ៉ក នៅពេលដែលយន្តហោះ United DC-8 កំពុងធ្វើដំណើរពីទីក្រុង Chicago ទៅកាន់ព្រលានយន្ដហោះ Idlewild (បច្ចុប្បន្នជាព្រលានយន្តហោះអន្តរជាតិ John F. Kennedy) នៅភាគខាងត្បូងរដ្ឋ Queen ស្របពេលដែល
យន្តហោះTWA Super Constellation ដែលហៅមកពីទីក្រុង Dayton រដ្ឋ Ohio កំពុងធ្វើដំណើរ ទៅកាន់ព្រលានយន្តហោះ LaGuardia នៅភាគខាងជើងរដ្ឋ Queensដូចគ្នា ។
ដោយសារតែអាកាសធាតុ មិនអំណោយផលខ្លាំង ទើបធ្វើឲ្យយន្តហោះUnited DC-8បានបាត់បង់ការម្ចាស់ការ ក្នុងការកំណត់ទីតាំងហោះហើរ ហើយក៏ហោះចូលទៅក្នុងផ្លូវ ធ្វើដំណើររបស់ជើងហោះហើរ របស់យន្តហោះ TWAតែម្តង ដោយជាលទ្ធផលអ្នកដំណើរ សរុប១២៨នាក់ បាត់បង់ជីវិតទាំងអស់ និងអ្នកដែលនៅផ្ទាល់ នឹងដី៦នាក់ទៀតផងដែរ។
អ្វីដែលគេមានការភ្ញាក់ផ្អើល នៅពេលដែលក្នុងចំណោម អ្នកដំណើរទាំងអស់ គេបានប្រទះឃើញក្មេងប្រុស អាយុ១១ឆ្នាំម្នាក់ ដែលនៅរស់រានមានជីវិត ដោយគេមានឈ្មោះ Stephen Baltz។
Baltz បាននិយាយរៀបរាប់ពីព្រឹត្តិការណ៍ ដ៏គួរឲ្យរន្ធត់នោះ នៅពេលដែលគេបញ្ចូន មកដល់មន្ទីរពេទ្យ ប៉ុន្តែនៅល្ងាចថ្ងៃបន្ទាប់ របួសធ្ងន់ពេក ទើបធ្វើឲ្យក្មេងប្រុសម្នាក់នេះ ក៏ស្លាប់បាត់ទៅដែរ៕
ប្រែសម្រួល:ស៊ុនលី