បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាក ការសាកល្បងវ៉ាក់សាំង ការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកការក្រសួងសុខាភិបាលបេរ៉ូថា ព្រឹត្តិការណ៍ប៉ះពាល់នេះ នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីកំណត់ ថាតើវាទាក់ទងនឹងវ៉ាក់សាំង ឬប្រសិនបើ មានការពន្យល់ណាមួយផ្សេងទៀត។
ក្រុមហ៊ុនរបស់ប្រទេសចិន Sinopharm Group Co Ltd ដែលកំពុងធ្វើការសាកល្បងរបស់ខ្លួន នៅក្នុងប្រទេសប៉េរូ ជាមួយអ្នកស្ម័គ្រចិត្តប្រមាណ ១២ ០០០ នាក់ បានត្រៀមនឹងបញ្ចប់ដំណាក់កាលដំបូង នៃការសាកល្បងថ្នាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ រហូតមកដល់ពេលនេះ ប្រទេស បេរ៉ូ មានមនុស្សប្រមាណ ៣៦ ៥៤៤ នាក់បានស្លាប់ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ក្រសួងសុខាភិបាលបេរ៉ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ ការសម្រេចចិត្តផ្អាកការសាកល្បងគ្លីនិក ជាបណ្តោះអាសន្ន គឺជាវិធានការសុវត្ថិភាពមួយ ដែលត្រូវបានពិចារណា នៅក្នុងបទប្បញ្ញត្តិ សម្រាប់ការសាកល្បងគ្លីនិក និងពិធីសារដែលត្រូវបានបង្កើតឡើង ដើម្បីការពារសុខភាព នៃប្រធានបទស្រាវជ្រាវ។
German Malaga ប្រធានអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Cayetano Heredia ក្នុងតំបន់ដែលចូលរួម ក្នុងការសិក្សានេះបាននិយាយថា អ្នកស្ម័គ្រចិត្តម្នាក់ បានជួបប្រទះ នឹងការថយចុះកម្លាំងជើងរបស់គាត់ ក្នុងចំណោមរោគសញ្ញាដទៃទៀត៕ ប្រែសម្រួលៈ ណៃ តុលា