ព័ត៌មានអន្តរជាតិ

កងកម្លាំងកុម្មង់ដូអ៊ីរ៉ាក់ វាយប្រហារសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ជាង ៤០នាក់ នៅភាគខាងជើងប្រទេស

បាកដាដ៖ យោធាអ៊ីរ៉ាក់បានឲ្យដឹងថា កងកម្លាំងកុម្ម៉ង់ដូ នៃសេវាកម្មប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានធ្វើប្រតិបត្តិការមួយនៅក្នុងខេត្ត Nineveh ភាគខាងជើងប្រទេស ហើយបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៤២ នាក់របស់ក្រុមរដ្ឋអ៊ិស្លាមជ្រុលនិយម (IS) ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Yahia Rasoul អ្នកនាំពាក្យនៃអគ្គមេបញ្ជាការ នៃកងទ័ពអ៊ីរ៉ាក់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពីរថ្ងៃបន្តបន្ទាប់គ្នាថា ធ្វើសកម្មភាពវាយប្រហារ ដោយសម្ងាត់ កម្លាំង CTS ដែលគាំទ្រដោយយន្តហោះចម្រុះអ៊ីរ៉ាក់ និងអន្តរជាតិ បានរុញចូលតំបន់ Ayn al-Jahash នៅភាគខាងត្បូងនៃរដ្ឋធានី Mosul ខេត្ត Nineveh ចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រខាងជើងទីក្រុងបាកដាដ ហើយបានប្រយុទ្ធគ្នាយ៉ាងសាហាវ ជាមួយក្រុមសកម្មប្រយុទ្ធ IS នៅតំបន់នោះ។

លោកបានបន្ថែមថា កងទ័ពបានបង្ខំឱ្យក្រុមសកម្មប្រយុទ្ធ IS ដកខ្លួនចេញ និងលាក់ខ្លួន នៅក្នុងទីជម្រករបស់ពួកគេ នៅក្នុងផ្លូវរូងក្នុងដី និងរូងភ្នំដែលជំរុញឱ្យកងទ័ព CTS សម្រុកចូលទីជម្រករបស់ពួកគេ សូម្បីតែមានគ្រាប់បែកគ្រប់ដៃក៏ដោយ។

ប្រតិបត្តិការនេះ បានបណ្តាលឱ្យមានការសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ៤២ នាក់ក្នុងនោះមានមេដឹកនាំក្នុងតំបន់ ៥ នាក់ និងរឹបអូសអាវុធ និងគ្រាប់រំសេវ នៅខាងក្នុងកន្លែងលាក់ខ្លួន របស់ពួកគេ នេះបើយោងតាមការលើកឡើងរបស់លោក Rasoul៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top