ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់៖ ខ្លួនកំពុងរៀបចំបែបបទ ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក

តៃប៉ិ៖ ក្រសួងការបរទេសកោះតៃវ៉ាន់បានឲ្យដឹងថា កោះតៃវ៉ាន់ នឹងដាក់ពាក្យស្នើសុំចូលរួមកំណែទម្រង់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលបានកែលម្អ នៅពេលដែលខ្លួន បានបញ្ចប់ការពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសមាជិកចំនួន ១១ របស់ខ្លួន ដែលជាកិច្ចពិភាក្សាដែលកំពុងបន្ត។

ស្របពេលដែលសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក មានប្រទេសជាច្រើនមានការប្រុងប្រយ័ត្នក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ ដោយខ្លាចមានការជំទាស់ពីប្រទេសចិន ដែលអះអាងថា កោះប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយតៃវ៉ាន់ បានស្វែងរកការចូលទៅកាន់កិច្ចព្រមព្រៀង ពហុភាគីកាន់តែច្រើន។

កោះតៃវ៉ាន់មានថាមពលកំពុងចូលរួមក្នុងកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៨ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាច ថ្ងៃអាទិត្យ ក្រសួងការបរទេសតៃវ៉ាន់ បានឲ្យដឹងថាយោងតាមដំណើរការរបស់ CPTPP អ្នកដាក់ពាក្យសុំសមាជិកថ្មី ចាំបាច់ត្រូវបំពេញកិច្ចពិភាក្សាក្រៅផ្លូវការជាមួយសមាជិក ដែលមានស្រាប់ជាមុន និង “ឈានដល់ការព្រមព្រៀង” មុនពេលដាក់ពាក្យសុំ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចពិភាក្សាទាំងនោះកំពុងបន្ត ហើយបណ្តាប្រទេសជាសមាជិកបានយល់ច្បាស់ពីការប្តេជ្ញាចិត្ត និងជំហានរបស់យើង ក្នុងការស្វែងរកសមាជិកភាពហើយឥរិយាបថ គឺវិជ្ជមានណាស់”។

ប្រភពបានបញ្ជាក់ថា ដោយមិនបានផ្តល់ពេលវេលា ដល់ការពិគ្រោះយោបល់ក្រៅផ្លូវការជាមួយរដ្ឋជាសមាជិកទាំងអស់យើង នឹងដាក់ពាក្យសុំចូលជា សមាជិកស្របតាមនីតិវិធី៕ដោយ ឈូក បូរ៉ា

Most Popular

To Top