បរទេស៖ យោងតាមការចេញផ្សាយរបស់ the Daily Mail នៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីនៃប្រទេស Eswatini លោក Ambrose Dlamini បានក្លាយទៅជាមេដឹកនាំដំបូង គេបំផុតលើលោកដែលបានបាត់បង់ជីវិតដោយ សារកូវីដ១៩។
រំលឹកដែរថាកាលពីដើមខែធ្នូលោក Dlamini ក្នុងវ័យ៥២ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែវិរុសកូវីដបានធ្វើទុក្ខយ៉ាងខ្លាំងមកលើ សុខភាពរបស់គាត់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាលោក Dlamini មិនបានសារភាពភ្លាមនោះទេ ថាលោកបានផ្ទុក វិរុសកូវីដ១៩រហូតដល់ ២សប្តាហ៍។លោក
បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងតាំងតែពីឆ្នាំ២០១៨មកម្ល៉េះក្នុងនាមជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងពុំធ្លាប់មានបទពិសោធក្នុងជួររដ្ឋាភិបាលឡើយ៕ប្រែសម្រួល៖ស៊ុន លី


