ព័ត៌មានអន្តរជាតិ

ចិន ព្រមានការជ្រៀតជ្រែក ទាំងឡាយ ពាក់ព័ន្ធនឹងការចាប់ខ្លួន អ្នកកាសែត Bloomberg ម្នាក់

បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសចិនបានហៅការចាប់ខ្លួនអ្នកកាសែតម្នាក់ របស់បណ្តាញព័ត៌មាន Bloomberg គឺជាកិច្ចការងារផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះហើយបានថែមទាំងព្រមានផងដែរ ចំពោះការលូកដៃទាំងឡាយណាចូលបញ្ហានេះ។

ស្ត្រីដែលមានឈ្មោះថា Haze Fan ជានជនជាតិចិនត្រូវបានគេដឹងថា ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនក្រោមបទចោទប្រកាន់ថា បានពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខរបស់ជាតិ ហើយក៏ត្រូវបានគេមើលឃើញដែរថាគឺជាការចាប់ខ្លួនអ្នកកាសែតចុងក្រោយផង នៃសកម្មភាពចាប់ខ្លួនអ្នកកាសែត ជាច្រើនកន្លងមកហើយ។

សហភាពអ៊ឺរ៉ុប EU បានធ្វើការអំពាវនាវនិងសុំឲ្យចិន ក្នុងការពិចារណាក្នុងការដោះលែង អ្នកកាសែតទាំងអស់ដែលមានជាប់ពាក់ព័ន្ធទៅនឹង បណ្តាញរាយការណ៍របស់ខ្លួន ឡើងវិញហើយជាពិសេសគឺនាង Fan ដោយបញ្ជាក់ថារាល់ជំនួយផ្នែកច្បាប់សុខាភិបាល និងទំនាក់ទំនងគ្រួសារ នឹងត្រូវផ្តល់ឲ្យក្នុងករណីចាំបាច់ណាមួយសម្រាប់នាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top