មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសថា ចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១០៩.៥១២នាក់ គិតត្រឹមថ្ងៃចន្ទ ។
សរុបអ្នកឆ្លងជំងឺថ្មីមានចំនួន១.១៧០នាក់ដែលបានបញ្ជាក់ថា មានករណីកូវីដ១៩ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងប្រទេស ។
សេចក្តីប្រកាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២.២៩២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន២៤នាក់ គិតត្រឹមថ្ងៃចន្ទ ។
លោក Soe Lwin Nyein ប្រធានក្រុមប្រឹក្សា បច្ចេកទេសថ្នាក់ជាតិ ផ្នែកភាពសុំាជំងឺនៃប្រទេស បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា នឹងព្យាយាម ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រមាណ៤០ភាគរយនៃពលរដ្ឋរបស់ខ្លួន នៅក្នុងឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា