ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចជប៉ុន អនុម័តផែនការ ដាក់ពង្រាយមីស៊ីល ប្រឆាំងនាវា ចម្បាំងរយៈចម្ងាយឆ្ងាយ

តូក្យូ៖ អ្នកធ្វើគោលនយោបាយ ការពារជាតិ នៃគណបក្សប្រជាធិបតេយ្យ សេរីរបស់ប្រទេសជប៉ុន បានអនុម័តលើសេចក្តីព្រាង ផែនការរបស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃច័ន្ទដើម្បីដាក់ពង្រាយ មីស៊ីល ប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ សត្រូវពីខាងក្រៅជួររបស់ពួកគេ។

គណៈរដ្ឋមន្រ្តីជប៉ុន នឹងអនុម័តនៅថ្ងៃសុក្រលើផែនការ ពង្រីកជួរបាញ់មីស៊ីល ដែលមានស្រាប់ ដែលបានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមសមាជិកសភាប្រឆាំងថា ការមានមីស៊ីលប្រភេទនេះ ដែលអាចមានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ នឹងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាម របស់ប្រទេស និងគោលនយោបាយផ្តោត លើវិស័យការពារជាតិតែប៉ុណ្ណោះ។

សេចក្តីព្រាងផែនការ ដែលទីភ្នាក់ងារសារព័ត៌មានក្យូដូ បានចុះផ្សាយថា រដ្ឋាភិបាល នឹងពង្រាយកាំជ្រួចមីស៊ីលទាំងនេះ“ ពីព្រោះវាចាំបាច់ ដើម្បីការពារការវាយប្រហាររបស់ជប៉ុន ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការគំរាមកំហែង” ពីនាវា ដែលប៉ុនប៉ងចូល លុកលុយប្រទេសជប៉ុន។

សេចក្តីព្រាងបានឲ្យដឹងទៀតថា មីស៊ីលដែលនៅឈរជើង នឹងត្រូវបានរចនាឡើង ដើម្បីបាញ់មិនត្រឹមតែពីលើគោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីទីតាំងផ្សេងទៀតរួមទាំងនាវា និងយន្តហោះផងដែរ។

ក្រសួងការពារជាតិ កំពុងស្វែងរកថវិកាសរុបប្រមាណ ៣៣,៥ ពាន់លានយ៉េន (៣២២ លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅក្នុងខែមេសា៕

ដោយ ឈូក បូរ៉ា

Most Popular

To Top