ចិន ៖ ក្រុមហ៊ុន Microsoft Corp គ្រោងនឹងបង្កើតមុខតំណែងថ្មី ចំនួនជិត ២,០០០ កន្លែងនៅចិនក្នុងរយៈពេល ១៨ ខែ ធ្វើឲ្យបុគ្គលិក របស់ខ្លួនសរុបជិត១ម៉ឺននាក់ ខណៈបច្ចេកវិទ្យាទម្ងន់ធ្ងន់ របស់សហរដ្ឋអាមេរិក មើលឃើញពីឱកាសដ៏ខ្លាំងក្លា ពីការផ្លាស់ប្តូរឌីជីថលដោយបានពន្លឿន សម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ លើពិភពលោកមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោក Alain Crozier ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft Greater China បាននិយាយ ជាមួយឆៃណាឌៀលីថា ឥឡូវនេះក្រុមហ៊ុនមានបុគ្គលិក ប្រហែល ៨០០០ នាក់នៅក្នុងប្រទេសចិន ហើយចំនួននេះនឹងមានជិត ១០,០០០ នាក់ក្នុងរយៈពេល ១៨ ខែ។ លោក Crozier បានបន្តថា ប្រហែល ៩០ ភាគរយនៃមុខតំណែងថ្មី នឹងក្លាយជាវិស្វករ និងបុគ្គលិកស្រាវជ្រាវនិងអភិវឌ្ឍន៍ ។ យើងបន្តវិនិយោគក្នុងប្រទេសចិន ដោយហេតុផលជាច្រើន រួមទាំងគុណភាពរបស់ប្រជាជន និងភាពចាំបាច់សម្រាប់ពួកយើង ដើម្បីគាំទ្រដល់អតិថិជន និងដៃគូលើការច្នៃប្រឌិត ។
លោកបន្ថែមទៀតថា ក្រុមហ៊ុនអាមេរិកបន្ត ជួលនៅក្នុងប្រទេសចិន ទោះបីជាមានគ្រោះ មហន្តរាយរាតត្បាត COVID-19 ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ខ្លាំង នៃបច្ចេកវិទ្យារបស់ខ្លួនដូចជាកុំព្យូទ័រ Cloud ការងារពីចម្ងាយនិងដំណោះស្រាយ និងសេវាកម្មថែ ទាំសុខភាពពីចម្ងាយ ។
នាយកប្រតិបត្តិជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងពីការប្តេជ្ញាចិត្ត យូរអង្វែងរបស់ក្រុមហ៊ុន Microsoft ចំពោះទីផ្សារចិនដែលជាយុទ្ធសាស្ត្រមួយដែលមិនត្រូវបានរំខានដោយជំងឺរាតត្បាត COVID-19។ ស្ថិតក្នុងប្រទេសនេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ក្រុមហ៊ុន Microsoft បានប្តេជ្ញាចិត្តជាយូរមកក្នុងការជួយក្រុមហ៊ុនចិនឲ្យទៅក្រុមហ៊ុនពិភពលោក និងបរទេសចូលមកប្រទេសចិន ៕ ដោយ៖លី ភីលីព