បរទេស៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសស៊ូដង់លោក Abdalla Hamdok បាននិយាយថាការដកឈ្មោះ ប្រទេសចេញពី បញ្ជីភេវរកម្មអន្តរជាតិរបស់អាមេរិក ពិតជាបានជួយឲ្យរដ្ឋាភិបាលអាចមានសមត្ធភាពក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបំណុលព្រមទាំង ធ្វើឲ្យប្រសើរឡើងនូវមជ្ឈដ្ឋាន នៃការវិនិយោគបរទេសយ៉ាងខ្លាំង។
លោក Hamdok បាននិយាយថា៖ថ្ងៃនេះគឺជាថ្ងៃក្នុងប្រវត្តិសាស្ត្ររបស់យើង។ស៊ូដង់បានត្រឡប់ចូលទៅក្នុងឆាកអន្តរជាតិឡើងវិញ។ការប្រកាស ដកឈ្មោះស៊ូដង់ចេញពីបញ្ជីភេវរកម្មរបស់អាមេរកត្រូវបាន ធ្វើឡើងដោយស្ថានទូតអាមេរិកប្រចាំនៅស៊ូដង់ កាលពីថ្ងៃម្សិលមិញ។
រំលឹកដែរថាតាំងតែ ពីថ្ងៃទី១៩ខែតុលាប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសថាលោកនឹងដកប្រទេសស៊ូដង់ចេញពីបញ្ជី ភេវរកម្មបន្ទាប់ពីប្រទេសមួយនេះបានបង់ប្រាក់ជំងឺចិត្តប្រមាណ ជា៣៣៥លានដុល្លារទៅឲ្យពលរដ្ឋអាមេរិកដែលទទួលរងគ្រោះ៕ ប្រែសម្រួល៖ស៊ុនលី