បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ បានអបអរសាទរចំពោះលោក ចូ បៃដិន ស្តីពីជ័យជំនះរបស់លោក ក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានឈ្នះអង្គបោះឆ្នោតតាមរដ្ឋនានា។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង បានដកស្រង់សម្តីលោក ពូទីន ដែលមានប្រសាសន៍ថា “សម្រាប់ផ្នែករបស់ខ្ញុំ ខ្ញុំត្រៀមខ្លួនជាស្រេច សម្រាប់អន្តរកម្មនិងការទំនាក់ទំនងគ្នាជាមួយលោក”។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង ធ្លាប់បាននិយាយប្រាប់ថា ខ្លួននឹងរង់ចំាលទ្ធផលបោះឆ្នោតផ្លូវការ នៅមុនពេលធ្វើការបញ្ចេញយោបល់ណាមួយ លើលទ្ធផលនៃការបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិក បើទោះជាប្រទេសដទៃផ្សេងទៀត អបអរសាទរលោក បៃដិន ស្តីពីជ័យជំនះរបស់លោក ក្នុងពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីការបោះឆ្នោតនាថ្ងៃទី០៣ ខែវិច្ឆិកាក៏ដោយ៕
https://apnews.com/article/joe-biden-donald-trump-elections-vladimir-putin-electoral-college-226f031bbd7638be878c8f28f2d7b62d
