ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុន ៣១ភាគរយ ចង់ឲ្យលុបចោល ព្រឹត្តិការណ៍អូឡាំពិក២០២១ចោល

បរទេស៖ យោងតាមការតួលេខស្ទាបស្ទង់ ដែលត្រូវបានធ្វើឡើង ដោយទូរទស្សន៍ជាតិ NHK នៅថ្ងៃអង្គារនេះ បានបង្ហាញថាពលរដ្ឋជប៉ុន ប្រមាណជា៣០ភាគរយ បានឆ្លើយតបថា មិនគួររៀបចំព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២១ នៅក្នុងប្រទេសនេះឡើយ។

ក្នុងនោះផងដែរ ពលរដ្ឋប្រមាណជា៣១ភាគរយទៀត បានឆ្លើយថា ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក គួរត្រូវបានពន្យារពេលបន្ថែមទៀតជាមុនសិន ខណៈដែល២៧ភាគរយទៀត បាននិយាយថា ព្រឹត្តិការណ៍នេះគួរតែដំណើរការជាធម្មតាតាមផែនការ។

គួរឲ្យដឹងដែរថា NHK បានធ្វើការស្ទាបស្ទង់ដោយផ្ទាល់ តាមរយៈទូរសព័្ទទៅលើពលរដ្ឋរបស់ជប៉ុន ប្រមាណជា១២០០នាក់ ហើយតួលេខនេះ គឺមានអត្រាស្រដៀងគ្នា កាលពីខែតុលាកន្លងមក គឺប្រមាណជា២៣ភាគរយ ចង់ឲ្យលុបចោលព្រឹត្តិការណ៍ ខណៈដែល២៥ភាគរយទៀត ចង់ឲ្យលើកពេលវេលាបន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top