បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់អ៊ឺរ៉ុបទាំងអស់ក្នុង
ការប្រកាន់ខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ នៅអំឡុងពេលជួបជុំគ្រួសារ នៅក្នុងបុណ្យគ្រិស្តម៉ាក។
ប្រភពដដែលបានសរសេរទៀតថា WHO បាននិយាយទៀតថា ខ្លួនពិតជាមានក្តីព្រួយបារម្ភថា រលកថ្មីនៃការឆ្លងកូវីដ១៩ នឹងអាចកើតឡើងសាជាថ្មី នៅក្នុងពេលដែល
ឆ្នាំថ្មី២០២១នឹងមកដល់។
មកដល់ពេលនេះ បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបនេះ ត្រូវបានរាយការណ៍ថា មានករណីឆ្លងដល់ទៅរាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃៗជាមធ្យម ខណៈដែលអាល្លឺម៉ង់
ត្រូវបានគេមើលឃើញថា បានទទួលរងការវាយប្រហារ ដោយវិរុសរាតត្បាតនេះខ្លាំងជាងគេ និងកំពុងដាក់ច្បាប់រឹតបន្តឹងខ្លាំង ជាងគេផងដែរ៕
ប្រែសម្រួល៖ស៊ុនលី


